បញ្ជី​ឈ្មោះ ​ភូមិ សង្កាត់​ឃុំ​ ខណ្ឌ​ស្រុក ​ក្រុង​ខេត្ត ២៥ ប្រទេស​កម្ពុជា

ព្រះរាជាណាចក្រ​កម្ពុជា ឬ កម្ពុជា (អ.ស.អ.: [kɑmˈpuˈciə]ការ​បញ្ចេញ​សំឡេង​ខ្មែរ: [កាំ’ពុ’ជា]) ឈ្មោះ​ផ្លូវ​ការព្រះរាជាណាចក្រ​កម្ពុជា ​ជា​ប្រទេស​មួយ​ស្ថិត​នៅ​ផ្នែក​ខាង​ត្បូង​នៃ​ទៀប​កោះ​ឥណ្ឌូ​ចិន​នៅ​អាស៊ីអាគ្នេយ៍។ ដែល​មាន​ផ្ទៃដី​សរុប​រួម ១៨១ ០៣៥ សហាតិមាត្រ​ការ៉េ (គីឡូម៉ែត្រ​ការ៉េ) ប្រទេស​នេះ​មាន​ព្រំដែន​ជាប់​ថៃ​នៅ​ខាង​លិច​ឆៀង​ខាង​ជើង លាវ​ខាង​កើត​ឆៀង​ខាង​ជើង វៀតណាម​នៅ​ខាង​កើត និង​ឈូងសមុទ្រ​ថៃ​នៅ​ខាង​លិច​ឆៀង​ខាង​ត្បូង។
រាជធានី និង​ខេត្ត នៃ​កម្ពុជា​គឺ​ជា​បំណែង​ចែក​រដ្ឋបាល​ថ្នាក់ដំបូង។ កម្ពុជា​ត្រូវ​បាន​បែងចែក​ទៅជា ២៥ ខេត្ត-រាជធានី
ស្រុក ក្រុង និង ខណ្ឌ​គឺ​ជា​បំណែង​ចែក​រដ្ឋបាល​កម្ពុជា​ថ្នាក់​ទីពីរ។ តាមច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែល​​រដ្ឋសភា​បាន​អនុម័ត ហើយ​ព្រះមហាក្សត្រ​បាន​ទ្រង់​ចេញ​ព្រះរាជក្រម​​ប្រកាស​​ឱ្យ​ប្រើ កាលពី​ពេល​ថ្មី​ៗ ប្រទេស​កម្ពុជា ត្រូវ​បាន​ចែក​ជា​រាជធានី និង​ខេត្ត​។ រាជធានី​ចែក​ចេញ​ជា​ខណ្ឌ ខណ្ឌ​ចែក​ជា​សង្កាត់​។ ខេត្ត​ចែក​ចេញ​ជា ស្រុក និង​ក្រុង ដែល​ស្រុក​ចែក​ជា​ឃុំ និង​សង្កាត់ ហើយ​ក្រុង​ចែក​ជា​សង្កាត់​។ ជា​លទ្ធផល​នៃ​ច្បាប់​នេះ មាន​ដូចជា ៖
  1. ផ្លាស់ប្ដូរ​ឈ្មោះ​ក្រុង​ចំនួន​ ៣ មក​ជា​ខេត្ត​រួម​មាន ៖ ខេត្តព្រះសីហនុ ខេត្ត​កែប និង​ខេត្តប៉ៃលិន​។
  2. បង្កើត​ក្រុង​ថ្នាក់​ស្មើ​ស្រុក​ចំនួន ​៣ គឺ ៖ ក្រុងប៉ោយប៉ែត​នៃ​ខេត្ត​បន្ទាយមានជ័យ ក្រុងសួង​នៃ​ខេត្ត​កំពង់ចាម ក្រុងបាវិត​នៃ​ខេត្តស្វាយរៀង​។
  3. ធ្វើការ​ផ្លាស់ប្ដូរ​ទីរួមខេត្ត​មក​ជា​ក្រុង និង​បង្កើត​ស្រុក ខណ្ឌ​ថ្មី ព្រមទាំង​បង្កើត​ក្រុង​ដែល​បំបែក​ពី​ស្រុក ទីប្រជុំជន ខេត្ត​ចំនួន ​៥ ក្នុង​នោះ​មាន ៖ ស្រុករុក្ខគិរី​នៃ​ខេត្ត​បាត់ដំបង ដែល​បំបែក​ពី​ស្រុកមោងឫស្សីខណ្ឌសែនសុខ​នៃ​រាជធានី​ភ្នំពេញ ដែល​បំបែក​ចេញពី​ខណ្ឌឫស្សីកែវក្រុង​ព្រៃវែង បំបែក​ចេញ​ពី​ស្រុកកំពង់លាវ​នៃ​ខេត្តព្រៃវែង និង​បាន​ប្ដូរ​ឈ្មោះ​ស្រុក​ព្រៃវែង ទៅ​ជា​ស្រុក​ស្វាយអន្ទរ​នៃ​ខេត្ត​ព្រៃវែង​វិញ, ក្រុង​ក្រចេះ បំបែក​ពី​ស្រុក​ក្រចេះ និង​បាន​ប្ដូរ​ឈ្មោះ​ស្រុក​ក្រចេះ ទៅ​ជា​ស្រុកចិត្របុរី​នៃ​ខេត្ត​ក្រចេះ​វិញ, ក្រុង​ព្រះវិហារ បំបែក​ពី​ស្រុក​ត្បែងមានជ័យ​នៃ​ខេត្តព្រះវិហារ និង​ក្រុង​កំពត បាន​ប្ដូរ​ឈ្មោះ​មក​ពី​ស្រុក​កំពង់បាយ​នៃ​ខេត្ត​កំពត ហើយ​ស្រុក​កំពត​ក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា​ស្រុក​ទឹកឈូ​វិញ​។ បច្ចុប្បន្ន​នេះ​ដូចជា​មាន​ថែម​ស្រុក​ថ្មី​មួយ​ទៀត​នៅ​ខេត្តព្រៃវែង គឺស្រុកពោធិរៀង
  4. ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​តាម​ព្រះ​រាជ​ក្រឹត្យ នស/រកត/១២០៣/១៤៤៥ ដែល​ធ្វើ​នៅ​ថ្ងៃ​ទី ​៣១ ខែ ​ធ្នូ ឆ្នាំ​ ២០១៣ ហើយ​ត្រូវ​បាន​ចេញ​ប្រកាស​នៅ​ដើម​ខែ​ មករា ឆ្នាំ​ ២០១៤ ។ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កាត់​យក​ក្រុង​ចំនួន ១ និង​ស្រុក​ចំនួន ៦ ពី​ខេត្ត​កំពង់ចាមគឺ ក្រុងសួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ។
ព័ត៌មាន​បន្ថែម​​ សូម​ចូល​ទៅ​កាន់​គេហទំព័រ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប ​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (គ.ជ.អ.ប)
https://db.ncdd.gov.kh/gazetteer/view/index.castle
ឯកសារ​យោង https://km.wikipedia.org
ដោនឡូដ​តារាង​ឈ្មោះ​របស់​ភូមិ​សង្កាត់ ឃុំ​ខណ្ឌ ស្រុកក្រុងទាំង២៥ ខេត្ត​រាជធានី​នៃ​ព្រះ​​រាជាណាចក្រ​កម្ពុជា ចុចត្រង់នេះ
ល.រឈ្មោះខេត្ត / រាជធានីឈ្មោះជាភាសាអង់គ្លេសក្រុងស្រុកខណ្ឌឃុំសង្កាត់ភូមិ
1ខេត្តបន្ទាយមានជ័យBanteay Meanchey Province2705510644
2ខេត្តបាត់ដំបងBattambang Province11309210800
3ខេត្តកំពង់ចាមKampong Cham Province1901054916
4ខេត្តកំពង់ឆ្នាំងKampong Chhnang Province170654560
5ខេត្តកំពង់ស្ពឺKampong Speu Province1708251,344
6ខេត្តកំពង់ធំKampong Thom Province170738749
7ខេត្តកំពតKampot Province170885488
8ខេត្តកណ្ដាលKandal Province110012161,010
9ខេត្តកោះកុងKoh Kong Province160263117
10ខេត្តក្រចេះKratie Province150415253
11ខេត្តមណ្ឌលគិរីMondul Kiri Province14017490
12រាជធានីភ្នំពេញPhnom Penh Capital0012096909
13ខេត្តព្រះវិហារPreah Vihear Province170492229
14ខេត្តព្រៃវែងPrey Veng Province112011331,137
15ខេត្តពោធិ៍សាត់Pursat Province150427507
16ខេត្តរតនគិរីRatanak Kiri Province180464243
17ខេត្តសៀមរាបSiemreap Province11108713876
18ខេត្តព្រះសីហនុPreah Sihanouk Province130225111
19ខេត្តស្ទឹងត្រែងStung Treng Province140304128
20ខេត្តស្វាយរៀងSvay Rieng Province2606812690
21ខេត្តតាកែវTakeo Province1909731,119
22ខេត្តឧត្ដរមានជ័យOddar Meanchey Province140195286
23ខេត្តកែបKep Province1102318
24ខេត្តប៉ៃលិនPailin Province1104479
25ខេត្តត្បូងឃ្មុំTboung Khmum Province160622865
សរុប26159121,40622714,168
________________________
ប្រភព​ពី https://thekhnews.com/?p=5099

EmotionEmotion