វេបសាយធំៗ ដែលមានប្រើ Database ដែលអាចឲ្យ អ្នកប្រើប្រាស់ធ្វើការចុះឈ្មោះ (Register) និង ឡុកចូល (Login) ដែលយើងអាចហៅដោយខ្លីថា Login Logout System។ គេតែងតែត្រូវការជាចាំបាច់នូវ Form Login ដើម្បីឲ្យ អ្នកប្រើប្រាស់របស់ខ្លួន អាចឡុកចូលបាន។ អ្វីដែលខ្ញុំចង់បង្ហាញនៅពេលនេះ គឺគ្រាន់តែជា គម្រូ Login Form ស្អាតៗ ដែលអាចឲ្យលោកអ្នកទាញយកដោយសេរី ទៅប្រើប្រាស់ក្នុងគេហទំព័ររបស់លោកអ្នក ដើម្បីឲ្យមើលទៅទាក់ទាញបន្តិច (កុំសាមញ្ញពេក)។ :D
ខាងក្រោមនេះ គឺជារូបរាង Login Form ស្អាតៗទាំងប្រាំ និងមានជាមួយដំណទាញយក។ សូមចុចលើឈ្មោះ Login Form ណាមួយដែលអ្នកចង់ទាញយក។
1/- Transparent Login Form :
មើលទៅថ្លាៗ អណ្ដែតពីលើរូបភាព ដែលរូបភាពជា Background ខាងក្រោ។2/- Unique Style for Login :
មានរូបកុនតុក្កតាជាមនុស្សភពក្រៅ (alien) មួយនៅខាងលើ និងមានប៊ូតុងពណ៌ខៀវត្រួយចេក។3/- New CSS3 Login Form :
មានពណ៌ខ្មៅ យ៉ាងស្រស់ស្អាត និងមានប៊ូតុងពណ៌ ផ្កាឈូក។4/- Facebook Login Form :
គេឲ្យឈ្មោះថា Facebook Login Form ព្រោះយកម៉ូត តាម Facebook ប្រហែល 50% ដែរ។ :D5/- Animated form switching with jquery :
នេះ ជាទម្រង់ Login Form ដ៏សាមញ្ញមួយ តែទាក់ទាញគួរសមដែរ និងមានបន្ថែម Forgot your password Form ទៀតផង។ លោកអ្នកអាចសាកល្បងប្រើបាន។ *** ក្រោយពីបានបង្ហាញ និងដាក់ឲ្យទាញយកនូវ Form ទាំងអស់ខាងលើនេះ លោកអ្នកនឹងចាំទុកក្នុងចិត្តជាមិនខានថា តើលោកអ្នកពេញចិត្ត Form ណាមួយ។ សម្រាប់ខ្ញុំ ខ្ញុំស្រឡាញ់អាទី 3 ព្រោះមើលទៅ ប្លែកស្អាត។ ហាស!!ហា៎!!!.. អរគុណ ដែលបានចូលអាចប្លុកខ្ញុំ។ :D
EmotionEmotion