ហ្គេម​ឥត​គិត​ថ្លៃ​​របស់ អេនដ្រយ៍ (Android) ចំនួន 8 សម្រាប់​លេង​ពេល​គ្មាន​អ៊ីន​ធីណេត


    អេនដ្រយ៍ (Android) គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​ដ៏​ពេញ​និយម និង​មាន​ប្រ​ជា​ប្រិយ​ភាព​បំផុត សម្រាប់​ទូរស័ព្ទ។ ការ​អភិវឌ្ឍន៍ និង​ភាព​បត់​បែន​របស់​កម្ម​វិធី ឬ​ហ្គេម (Game) ដ៏​ប៉ិន​ប្រសប់​របស់​វា​គឺ​អស្ចារ្យ​ខ្លាំង​ណាស់។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ ភាគ​ច្រើន​នៃ​ហ្គេម​ដ៏​អស្ចារ្យ របស់​វា គឺ​ជា​ហ្គេម​ដែល​ត្រូវ​លេង​នៅ​លើ​បណ្ដាញ​អ៊ីនធឺណេត។ ដូច្នេះ​ហើយ នៅ​ថ្ងៃ​នេះ ខ្ញុំ​សូម​ណែ​នាំ​នូវ ហ្គេម​ចំនួន 8 ដែល​យើង អាច​លេង​វា​បាន​ដោយ​មិន​ចាំ​បាច់​មាន​អ៊ីនធឺណេត។

   បាទ! ពិត​ប្រាកដ​ណាស់ ភាព​ពិសេស​ដែល​ខ្ញុំ​នឹង​បង្ហាញ​នៅ​ផ្នែក​ខាង​ក្រោម​នេះ គឺ​ហ្គេម​ចំនួន8 ដែល​យើង​អាច​ដំឡើង​ (Install) វា​ដោយ​មិន​គិត​ថ្លៃ គឺ​ទុក​លេង​ពេល​ណា​ដែល​យើង​អផ្សុក។ :D

1- Manuganu :

   Manuganu គឺ​ជា​ហ្គេម​បែប​ផ្សង​ព្រេង​របស់​ក្មេង​ប្រុស​មួយ​រូប បែប​រត់​ប្រណាំង ដែល​មា​ន​លាយ​ឡំ​ជា​មួយ​នឹង​គ្រោះ​ថ្នាក់​ជា​ច្រើន។ វា​តម្រូវ​លើ​ប្រព័ន្ធ​​ប្រតិបត្តិ​ការ អេនដ្រយ៍ កំណែ 2.2 ឡើង​ទៅ។

2- Nutty Fluffies Rollercoaster :

   ហ្គេម​នេះ គឺ​ជា​ការ​ជិះ rollercoaster មួយ ដែល​មាន​លក្ខណៈ​រំជួល​ចិត្ត។ វា​តម្រូវ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ អេនដ្រយ៍ កំណែ 2.3.3 ឡើង​ទៅ។

3- Tap the Frog :

   តួអង្គ​នៅ​ក្នុង​ហ្គេម​នេះ គឺ​ជា​សត្វ​កង្កែប ដែល​កង្កែប​នោះ​មាន​ការ​ផ្សង​ព្រេង​ដ៏​គ្រោះ​ថ្នាក់​មួយ ដើម្បី​ឲ្យ​ខ្លួន ឬ​ដណ្ដើម​ជ័យ​លាភី ជា​ស្ដេច​កង្កែប។ វា​តម្រូវ​លើ​ប្រព័ន្ធ​​ប្រតិបត្តិ​ការ អេនដ្រយ៍ កំណែ 2.2 ឡើង​ទៅ។

4- Into the Dead :

   ហ្គេម​ដែល​មាន​បិសាច គឺ​ជា​ហ្គេម​ដែល​មាន​ការ​ប្រយុទ្ធ​ផ្សង​ព្រេង។ តួអង្គ​បុរស​នៅ​ក្នុង​ហ្គេម​នេះ បាន​ចូល​ទៅ​ពិភព​បិសាច​ដែល​មាន​ការ​ផ្សង​ព្រេង​ក៏​គ្រោះ​ថ្នាក់។ វា​តម្រូវ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ អេនដ្រយ៍ កំណែ 2.3.3 ឡើង​ទៅ។

5- Beach Buggy Blitz :

   Beach Buggy Blitz នេះ​ជា​ហ្គេម​កំសាន្ដ​ដ៏​ល្អ​មួយ អាច​និយាយ​ថា​ខ្ញុំ​ចូល​ចិត្ត​បែប​នោះ គឺ​ការ​បើ​បរ​កាត់​ឆ្នេរ​ខ្សាច់ រហូត​ទៅ​ដល់ កោះ​ត្រូពិច​អាថ៌​កំបាំង​ជា​ច្រើន។ វា​តម្រូវ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ អេនដ្រយ៍ កំណែ 2.3 ឡើង​ទៅ។

6- Buttons and Scissors :

   នេះ​ជា​ល្បែង​តុក្កតា​មួយ​ ដែល​កាត់​បន្ថយ​ការ​បិទ​ប៊ូតុង​ដែរ ជំនួស​កន្ត្រៃ។ វា​តម្រូវ​លើ​ប្រព័ន្ធ​​ប្រតិបត្តិ​ការ អេនដ្រយ៍ កំណែ 2.2 ឡើង​ទៅ។

7- Hungry Shark Evolution :

   ការ​ផ្សង​ព្រេង​ជា​មួយ​នឹង​ឆ្លាម​ដ៏​គ្រោះ​ថ្នាក់ ព្រោះ​ឆ្លាម​នោះ​ឃ្លាន​ខ្លាំង​ណាស់ :D។ វា​ត្រូវ​បាន​ប្រកួត​នៅ​លើ​ពិភព​ទឹក។ វា​តម្រូវ​លើ​ប្រព័ន្ធ​​ប្រតិបត្តិ​ការ អេនដ្រយ៍ កំណែ 4.0 ឡើង​ទៅ។

8- Stickman Tennis :

   នេះ​ជា​កីឡា​វាយ​កូន​បាល់​មួយ​ដ៏​អស្ចារ្យ ដែល​វា​មាន​ល្បឿន​លឿន​គួរ​ឲ្យ​ចង់​លេង។ :D វា​ដំណើរ​ការ​ជា​មួយ ប្រព័ន្ធ​​ប្រតិបត្តិ​ការ អេនដ្រយ៍ កំណែ 2.2 ឡើង​ទៅ។

   * សង្ឃឹម​ថា​ អ្វី​ដែល​ខ្ញុំ​សរសេរ​នឹង​មាន​ប្រយោជន៍​ចំពោះ​លោក​អ្នក ហើយ​ការ​សរសេរ​នេះ កែ​សម្រួល​ចេញ​ពី​គេហទំព័រ ពត៌​មាន​ចម្រុះ របស់​បរទេស។ :D

EmotionEmotion