ជាដំបូង ខ្ញុំសូមអធ្យាស្រ័យចំពោះការសរសេរផ្សាយនូវអត្ថបទនេះឡើង។ តែការសរសេរនេះ គឺក្នុងគោលបំណង ការអប់រំតែប៉ុណ្ណោះ។ ការចម្លងអត្ថបទ ឬការចែករំលែកអត្ថបទ មិនមែនសុទ្ធតែអាក្រក់នោះទេ ប៉ុន្តែ បើសិនជាគេបានសរសេរបំរាម ឬបិទមុខងារ Select នៅក្នុងប្លុក ឬគេហទំព័ររបស់គេហើយ មានន័យថា គេមិនចង់ឲ្យយើងចម្លងទៅចែករំលែកបន្តនោះទេ។ ក្នុងករណីនេះ យើងគួរតែចៀសវាង និងក្រែងចិត្តគេដែលជាអ្នកសរសេរផង។ :D
ផ្ទុយពីនោះមកវិញ បើសិនជាយើងចង់ចម្លងអត្ថបទនោះ យកទៅព្រីន (Print) ធ្វើជាឯកសារទុកសម្រាប់មើលជាដើមនោះ តើយើងនឹងត្រូវដោះស្រាយបែបណា? ហើយបើយើងចង់ ចម្លងកូដពីក្នុងប្លុក ឬគេហទំព័រនោះ តើយើងនឹងត្រូវធ្វើដូចម្ដេចដែរ? អស់កង្វល់ ក្នុងរឿងទាំងនេះ ដោយលោកអ្នកគ្រាន់តែប្រើប្រាស់ Addon តូចមួយរបស់ Firefox ប៉ុណ្ណោះ គឺយើងនឹងអាច Select ទៅលើ អត្ថបទ និងចុចម៉ៅស្ដាំ ទៅលើគេហទំព័រនោះដោយសេរីហើយ។ :D សម្រាប់ការដំឡើង និងប្រើប្រាស់ ងាយៗដូចខាងក្រោមនេះ! (សូមមើលតាមខ្ញុំ)
* របៀបដំឡើង RightToClick ADD-On របស់ Firefox :
1/. ជាដំបូង សូមចុចទៅកាន់ដំណភ្ជាប់ខាងក្រោមនេះ
2/. បន្ទាប់មកសូមចុច + Add to Firefox ដើម្បីដំឡើង។
3/. សូមរងចាំបន្តិច... ពេលនោះវានឹងចេញឲ្យយើង Install ដោយយើងចុចលើប៊ូតុង Install Now
4/. ពេលដំណើរការចប់ លោកអ្នកត្រូវចុច Restart Now ដើម្បីចាប់ផ្ដើម Firefox របស់អ្នកឡើងវិញ។
********** ចប់សព្វគ្រប់ ជាមួយនឹងការដំឡើង ***********
* សូមមើលពីរបៀបប្រើប្រាស់វិញម្ដង ៖
- លោកអ្នក បើកគេហទំព័រ ឬប្លុកណា ដែលបានបិទ Select និងចុចម៉ៅស្ដាំ ហើយចុចលើ RightToClick Add-On ដែលអ្នកបានដំឡើងអំបាញ់មិញនេះ (ចុចតែម្ដង)។ ពេលនោះ លោកអ្នកនឹងអាច Select ឬចុចម៉ៅស្ដាំបានតាមចិត្តហើយ។
*** អរគុណ សម្រាប់ការតាមដានរាល់ប្រកាសរបស់ខ្ញុំ។
*** សង្ឃឹមថា លោកអ្នកនឹងគោរពខ្លួនឯង និងអ្នកដទៃផង ក្នុងការធ្វើអ្វីមួយ និងមិនត្រូវរំលោភលើកម្មសិទ្ធិបញ្ញារបស់គេនោះទេ។ ជូនពរឱកាសបុណ្យអុំទូក អកអំបុកនេះ ឲ្យជួបតែសំណាងល្អ។
EmotionEmotion