របៀបបង្កប់ Font Awesome Animation ឲ្យមានចលនារស់រវើក


ថ្ងៃនេះខ្ញុំលើកយកអត្ថបទមួយ ដែលទាក់ទងទៅនឹង Font Awesome ឲ្យអ្នកទាំងអស់គ្នាបាន ស្គាល់ហើយ អត្ថបទនេះជា លើកទី ២ ហើយដែលបង្ហាញពីរបៀប ប្រើ Font Awesome នេះ។ ថ្ងៃនេះខ្ញុំបង្ហាញពី របៀបដាក់ ចលនាទៅលើ Font Awesome ឬ Font Awesome Animation ក៏បាន។
តោះកុំឲ្យខាតពេលចូរទៅតាមដានទាំងអស់គ្នា៖

ទី១-អ្នកទាំងអស់គ្នាចូលទៅកាន់គណនី Blogger របស់អ្នកទាំងអស់គ្នាសិន
ទី២-សូមចូលទៅកាន់ Theme រួចចុចយក Edit Html
ទី៣-សូមចម្លងកូដខាងក្រោមទៅបិទភ្ជាប់ពីក្រោម <head> ដើម្បីងាយស្រួលរក ត្រូវចុច Ctrl+F ហើយវាបញ្ជូល <head>

កូដសម្រាប់ដាក់ពីក្រោម <head>
<link rel="stylesheet" href="https://use.fontawesome.com/releases/v5.0.13/css/all.css" integrity="sha384-DNOHZ68U8hZfKXOrtjWvjxusGo9WQnrNx2sqG0tfsghAvtVlRW3tvkXWZh58N9jp" crossorigin="anonymous"/>
<link href='https://cdn.rawgit.com/l-lin/font-awesome-animation/master/dist/font-awesome-animation.min.css' rel='stylesheet'/>

ទី៤-រួចហើយ Save Template ជាការស្រេច

បើសិនជាចង់បានរូបភាព របស់ Font Awesome សូមចូលទៅកាន់ គេហទំព័រខាងក្រោមនេះ
https://fontawesome.com/icons?d=gallery

ទី៥-អ្នកអាចយកកូដ ខាងក្រោមនេះ នេះទៅប្រើក្នុង Css បាន

មុខងារ Font Awesome Animation 

បន្ថែមកូដ Icon ចូលទៅក្នុង CSS  ឬក៏​ Element នៃ Html របស់អ្នក។ សម្រាប់ parent hover, បន្ថែមនៅក្នុង CSS class faa-parent និង animation-hover នៅពីក្រោយ parent. ឧទាហរណ៍៖ <i class="fas fa-cog"></i> ទៅជា <i class="fas fa-cog fa-spin"></i>
On Dom Load ដើរ Auto
faa-wrench animated

On Hover ដើរតែរូបភាពពេលដាក់ Cursor ពីលើ Icon
faa-wrench animated-hover

Parent Hover ដើរទាំង Icon និង អក្សរ ពេលយក pointer ទៅដាក់កន្លែងទាំង ២ នេះ

 សម្រាប់ Parent Hover ត្រូវប្រើកូដនេះបានដើរនៅលើ Dom របស់អ្នក

<a href="#" class="faa-parent animated-hover">
<i class="fa fa-wrench faa-wrench"></i>
&nbsp;faa-wrench
</a>

នេះជា Video សម្រាប់បង្ហាញពីរបៀបប្រើប្រាស់ Animation 

 អក្សរនៅក្នុង វីដេអូ គឺជាកូួដ Animation ដែលអ្នកត្រូវយកមកប្រើ

 សូមអរគុណចំពោះការតាមដាននេះ កុំភ្លេច Like and Share

EmotionEmotion