មកដល់សម័យបច្ចុប្បន្ននេះ ការប្រើប្រាស់បច្ចេកវិទ្យាមានសន្ទុះទៅមុខជាលំដាប់។ ចំណែកឯការ ប្រើប្រាស់បច្ចេកទេសក្នុងការបង្កើតប្លក់ ឬគេហទំព័រនានាមានភាពងាយស្រួលជាងពីមុនឆ្ងាយ ណាស់ ដោយគេមិនចាំបាច់ចំណាយពេលសរសេរកូដរាប់រយបន្ទាត់ឡើយ គេគ្រាន់តែបង្កប់ និង ហៅកូដមកប្រើជាការស្រេច។ ថ្ងៃនេះផងដែរ ខ្ញុំក៏សូមពាំនាំនូវគន្លឹះមួយដែលទាក់ទងនឹង Font Awesome។ តើអ្វីទៅជា Font Awesome? បាទ! Font Awsome គឺជាកន្លែងមួយដែលផ្ទុកទៅដោយម៉ូត អក្សរប្លែកៗដែលជារូបតំណាង (icon) ហើយយើងអាចបង្កប់ និងហៅវាមកប្រើប្រាស់បានគ្រប់ ទីកន្លែងនៃប្លក់។ ការបង្កប់ និងប្រាស់មិនសូវជាមានលក្ខណៈខុសគ្នាពី Google Web Font ប៉ុន្មានឡើយ។បើមើលទៅវាហាក់ដូចជារូបវ៉ិចទ័រ ដែលមានរាប់រយនៅលើនោះ។ ដូចនេះហើយ គឺមានភាពងាយស្រួលខ្លាំងមែនទែន សម្រាប់អ្នកដែលចូលចិត្ត ប្រើប្រាស់រូបប្រភេទវ៉ិចទ័រ។ បន្តមកទៀតខ្ញុំ នឹងបង្ហាញពីការបង្កប់ និងប្រើប្រាស់ Font Awesome នៅក្នុងប្លក់យ៉ាងងាយស្រួលតាមជំហានៗ។
*** មូលហេតុអ្វីខ្លះបានជានាំគ្នាប្រើ Font Awesome?
ហេតុផលត្រូវបានបញ្ជាក់យ៉ាងខ្លី និងងាយយល់។
- គុណភាពខ្ពស់នៃរូបវ៉ិចទ័រ និងរូបភាពស្អាតៗ
- ការគាំទ្រជាមួយកូដ CSS។ ដូចនេះគេអាចបន្ថែមពណ៌, ទំហំ, ស្រមោល និងផ្សេងៗទៀត
- ល្បឿននៃការបង្ហាញមានលក្ខណៈលឿន បើប្រៀបធៀបទៅនឹងរូបភាពផ្សេងដែលប្រើក្នុង CSS
- ការឆ្នៃប្រឌិតថ្មីៗនៃ Font Awesome មានភាពរីកចម្រើនទៅមុខ និងកាន់តែសម្បូរបែប
- អ្វីដែលសំខាន់ចុងក្រោយនោះ គឺយើងអាចប្រើប្រាស់សេរី ដោយមិនគិតថ្លៃ។...
- កត់ត្រាចូល Log In ក្នុងគណនី Blogger របស់អ្នក។
- ចូលទៅកាន់ម៉ឺនុយ Template >> Edit HTML (មើលរូប)
កូដដែលត្រូវដាក់ក្រោម Tag <head>
<link rel="stylesheet" href="//maxcdn.bootstrapcdn.com/font-awesome/4.3.0/css/font-awesome.min.css"/>
- ហើយសូម Save Template របស់លោកអ្នក។- ឥឡូវនេះការបង្កប់ Font Awesome របស់អ្នកបានសម្រេចហើយ។
៙ ការប្រើប្រាស់រូបតំណាងនៅក្នុង Blogger ៖
ខាងក្រោមនេះជាឧទាហរណ៍ងាយយល់ដែលយើងអាចហៅវាមកប្រើក្នុងប្រកាសនៃប្លក់ ហើយយើងគឺឈរនៅលើ HTML Tab:
<i class="fa fa-motorcycle"></i> យើងជិះម៉ូតូកាត់ដំណក់ភ្លៀង
* លទ្ធផលនឹងឃើញដូចខាងក្រោម ៖
យើងជិះម៉ូតូកាត់ដំណក់ភ្លៀង
៙ ការប្រើប្រាស់រូបតំណាងជាមួយនឹង CSS ៖
នេះគឺជាការអនុវត្ត Font Awesome ជាមួយនឹង CSS ដែលមានន័យថាយើងអាចកំណត់ជាទំហំ, ស្រមោល, គម្លាត, ពណ៌ និងផ្សេងៗទៀតជាច្រើន តាមចំណូលចិត្ត។
.fa-motorcycle {
font-size:60px;
font-weight:bold;
color:#F88C00;
border:3px solid #111;
float:left;
}
font-size:60px;
font-weight:bold;
color:#F88C00;
border:3px solid #111;
float:left;
}
ការរៀបរាប់របស់ខ្ញុំខាងលើ សង្ឃឹមថាលោកអ្នកដែលសរសេរប្លក់អាចយល់បាន។



EmotionEmotion