របៀបបិទ Hyperlink Color សម្រាប់អ្នកដែរសសេរ ប្លក់បង្ហាញ ភាសាកូដ


ថ្ងៃនេះខ្ញុំនឹងបង្ហាញពីរបៀប បិទ Color របស់​ a link ឬ Hyperlink មិនឲ្យបញ្ចេញពណ៌ នៅក្នុង ប្លក់កូដ នឹង អត្ថបទរបស់អ្នក។ ហេតុអ្វីបានជា យើងត្រូវបិទ Color a link ធ្វើអ្វី? => បាទគឺដោយសារ តែយើងត្រូវការបង្ហាញកូដ មួយចំនួននៅក្នុង ប្លក់ របស់យើងឲ្យមើលទៅ ស្អាត ណាមួយ ពេលដែលយើង ត្រូវការ កំណត់ចំណាំកន្លែង ដែលមាន link នៅក្នុង កូដ Box របស់យើងទៅវា មើលទៅស្អាតផង ដែរ។

ចំណុចពិសេសរបស់យើង មិនមែន លុប a link ឬ ប្ដូរ color link នោះឡើយ គឺយើង គ្រាន់តែ លាក់វា ប៉ុណ្ណោះ។ អ្នកអាចធ្វើការកំណត់ បិទសម្រាប់តែ អត្ថបទណាមួយ ក៏បានដែរ​មិនចាំបាច់​ បិទមួយ គេហទំព័រនោះទេ ដោយអ្នក គ្រាន់តែ ប្រើ <style>---Your CSS---</style> រួចហៅកូដ នោះមកប្រើជាការស្រេច។

ទី១- សូមចូលទៅកាន់គណនី ប្លក់ របស់អ្នក Blogger.com​  
ទី២- រើសយក Theme បន្ទាប់មកចុចចូល Edit Html
ទី៣- ស្វែងរក a:link និង a:visited ដើម្បីងាយស្រួលរក ត្រូវចុច Ctrl+F រួចបញ្ចូលពាក្យណា មួយ ក៏បាន ដើម្បីស្វែងរក ជាពិសេសនោះ គឺនៅក្នុង </style>]]></b:skin>
កូដដែលប្រហាក់ប្រហែល និង កូដនេះ
a:link{color: $keycolor; text-decoration:none;outline:none;transition:all 0.25s}
a:visited{color: grey; text-decoration:none}​

ពេលស្វែងរកឃើញហើយ ត្រូវលុបកូដ ដែលបាន ដាក់ Highlight ពណ៌ក្រហមពីលើចោល 

ទី៤- ត្រូវចម្លងកូដខាងក្រោមបិទភ្ជាប់ពីលើកូដ ]]></b:skin> or </style>
a {
  color:inherit;
  text-decoration: none;
 }

ទី៥- ដើម្បីលុប បន្ទាប់ពីក្រោម Link ត្រូវចម្លងកូដនេះ ដាក់ពីលើ ]]></b:skin> or </style>
<a href="remove-hyperlink-underline.php" style="text-decoration: none;">Remove Hyperlink Underline</a>

បើចង់ប្រើតែ នៅក្នុងអត្ថបទតែ១ ត្រូវប្រើ
<style>
a:link{color:;text-decoration:none;outline:none;transition:all 0.25s}
a:visited{color:;text-decoration:none}
a:link:hover{color: $keycolor;text-decoration:none}
a:visited:hover{color: $keycolor;text-decoration:none}

a {
  color:inherit;
  text-decoration: none;
 }

a img{border:none;border-width:0;outline:none;}

</style>

សូមអរគុណចំពោះការតាមដាន បើសិនជាមានចម្ងល់អ្វី អាច Comment ខាងក្រោមបាន ខ្ញុំបាទនឹងរង់ចាំស្វាគមន៍ជានិច្ច។

អត្ថបទដោយ អាស្វាដែក

EmotionEmotion