ភាគច្រើននៃប្លុកករ ច្រើនតែប៉ះពាល់នៅលើផ្នែកនេះ បើសិនជាអ្នកមិនបានធ្វើវាឲ្យត្រូវបច្ចេកទេស។ Spam Comments គឺជាសារឥតបានការមួយ ដែលត្រូវបានគេធ្វើឡើងក្នុងគោលបំណងទម្លាក់តម្លៃដំណភ្ជាប់នៅលើគេហទំព័រមួយ។ ជនមិនល្អមួយចំនួនបានព្យាយាមធ្វើវា ដើម្បីទម្លាក់ចំណាត់ថ្នាក់វេបសាយរបស់អ្នកក្នុង SERP (Search Engine Result Pages)។ ដូច្នេះ បើសិនជាអ្នក ជាម្ចាស់កំណត់ហេតុបណ្ដាញមួយ ហើយទទួលបានសារឥតបានការទាំងនេះ លោកអ្នកអាចបញ្ឈប់វាបាន តាមវិធីងាយៗដ៏ល្អបំផុត ដែលខ្ញុំនឹងរៀបរាប់ខាងក្រោមនេះ។
១/. វិធីទីមួយ ៖
នេះជាវិធីដ៏សាមញ្ញនឹងងាយស្រួល ក្នុងការបញ្ឍប់សារឥតបានការ ដោយលោកអ្នកគ្រាន់តែអនុវត្តតាមខ្ញុំនូវជំហានដ៏ងាយៗខាងក្រោមនេះ ៖
- សូម Login ចូលគណនី Blogger របស់អ្នក។
- ហើយចូលទៅកាន់ Settings >> Posts and Comments
- នៅត្រង់ Comment Moderation, ជ្រើសរើសយក "Sometimes"
- នៅក្នុងផ្នែកនេះ វាឲ្យអ្នកដាក់អាស័យដ្ឋានអ៊ីម៉ែលរបស់អ្នក ដើម្បីឲ្យអ្នកបានដឹង មុននឹងការបញ្ចេញមតិត្រូវបានផ្សាយជាសាធារណៈ។ ពេលដាក់ Email របស់លោកអ្នកហើយ គ្រាន់តែចុច "Save Settings" នៅវានឹងបង្ហាញថា យើងបានធ្វើរួចរាល់ (Completed)

២/. វិធីទីពីរ ៖
នៅទីនេះ យើងប្រើកូដ JavaScript ដែលវានឹងលុបដោយស្វ័យប្រវត្តិនូវប្រភេទ spammy links ដែលរំខានដល់លោកអ្នក ហើយលោកអ្នកមិនចាំបាច់បារម្ភទៀតនោះទេ។... សូមអនុវត្តខាងក្រោម ៖\
- Log In ក្នុងគណនី Blogger របស់អ្នក។
- ចូលទៅកាន់ម៉ឺនុយ Template >> Edit HTML (មើលរូប)
បន្ទាប់មកសូមស្វែងរកស្លាក <Body> [ចុច Ctrl + F ទើបងាយរក]
*** បើរកមិនឃើញសូមស្វែងរក <body
ពេលរកឃើញហើយ សូមយកកូដខាងក្រោមទៅបិទភ្ជាប់ពីក្រោម <body> នោះ ជាការស្រេច
ពេលរកឃើញហើយ សូមយកកូដខាងក្រោមទៅបិទភ្ជាប់ពីក្រោម <body> នោះ ជាការស្រេច
កូដដែលអ្នកត្រូវចម្លងដាក់បន្ទាប់ពី <Body>
<!--Stop Blog Comments -->
<script>$('.comment-content a[rel$=nofollow]').replaceWith(function(){return ($(this).text());});
</script>
<!--Stop Blog Comments -->
*** ពេលធ្វើហើយ សូម Save Template ជាការស្រេច។
EmotionEmotion