បង្កើត Blog ផ្ទាល់ខ្លួនជាមួយនឹង Wix


ថ្ងៃនេះជាថ្ងៃពិសេស ដែលខ្ញុំបាទ បានប្រើ Wix គឺវាមានភាពស្រស់ស្អាត នឹងមិនមាន ការលំបាក ក្នុងការ បង្កើត Blog មួយនោះទេ។ វាប្រសើរណាស់សម្រាប់អ្នក ដែលចង់បង្ហាញ រូបភាព ឬ អ្វីផ្សេងៗ របស់អ្នកទៅកាន់ពិភពលោក នេះ។ Wix គឺពិតជាងាយស្រួលមែន ទែន ក្នុងការរៀបចំប្លក់មួយ ឡើងដោយមិនចាំបាច់ ចេះកូដ អ្វីឡើយ។ តើអ្វីទៅ ជា Wix? Wix គឺជា ក្រុមហ៊ុនមួយ ដែរអាចឲ្យយើងបង្កើត Website នៅលើ់ Internet ដោយសេរី ប្រហាក់ប្រហែលទៅនឹង Blogger ដែរ។ ប៉ុន្តែវាងាយស្រួលជាង សម្រាប់អ្នក ដែរមិនចង់រវល់ច្រើន ទៅលើការ Edit នៅក្នុង​ Blogger។ ខ្ញុំបាន រៀបចំប្លក់មួយជាមួយ Template ឥតគិតថ្លៃរបស់ Wix គឺមានភាពស្រស់ស្អាត ជាង Template ដើមរបស់​ Blogger ឆ្ងាយណាស់ ហើយខ្ញុំមានច្រើនជម្រើស ក្នុងការ ប្រើវា មិនថា ដាក់អត្ថបទ ឬ រូបភាព គឺពិតជាអស្ចារ្យណាស់។ ទោះជាយ៉ាងណាក៏ដោយ ក៏ខ្ញុំបាទ មិនភ្លេចក្នុងការ ប្រើប្រាស់ Blogger ទេ គឺនៅតែព្យាយាមរក គន្លឹះថ្មីៗ មកជូនអ្នកទាំងអស់គ្នា។

មើលវីដេអូមួយនេះ ហើយអ្នកនឹងមានការចាប់អារម្មណ៍ ជាមិនខាន

EmotionEmotion