របៀបយកបទចម្រៀងពី SoundCloud ធ្វើ Background Music


បាទថ្ងៃនេះខ្ញុំនឹងលើកយកវិធី ដាក់ Video/Music មកធ្វើជា Background Music ពេលអ្នកចូលមើលនៅក្នុង គេហទំព័ររបស់យើង ឬចុច ទៅអត្ថបទផ្សេងទៀត នឹងលឺ សូរស័ព្ទ បទចម្រៀងនោះជាមិនខាន។ ហើយរបៀបដាក់នេះ គឺមានច្រើនបែប ច្រើនវិធី ចំណាំអ្នកទាំងអស់គ្នា គឺយើងអាចយកមកពី ប្រភព YouTube, SoundCloud ។ល។ មានច្រើនតែថ្ងៃនេះខ្ញុំលើកយកតែ​ ពី ប្រភព SoundCloud មកចែករំលែកឲ្យអ្នក ទាំងអស់គ្នាសិន ចាំថ្ងៃក្រោយ ខ្ញុំនឹងលើកយកគន្លឹះនេះ មកបន្ថែម ឲ្យអ្នកទាំងអស់គ្នា បានស្គាល់ជា បន្តទៀត។ តើអ្នកមានដឹងទេ ហេតុអ្វីបានជាយើង ចាំបាច់ដាក់ Background Music ធ្វើអ្វី? តាមពិតយើងអាចប្រើ ប្រាស់ពីវិធី Embed Code មកដាក់លើ Blog យើងបានយ៉ាងងាយណាស់ គឺគ្រាន់តែ ដូរទំហំ Height (កម្ពស់) របស់​ Embed Code នោះ មក 0 គឺប្រើបានតែម្ដង។ ហើយបើសិនអ្នកចង់ឲ្យវា Loop ឬ Forever Play គឺយើងអាចប្រើនៅលើប្រភព Youtube បានចាំអត្ថបទក្រោយ ខ្ញុំនឹងលម្អិតបាទ។ ដូចនេះកុំឲ្យខាតពេលប្រិយមិត្តយូរ ចាប់ផ្ដើមជាមួយ ខ្ញុំបាទទាំងអស់គ្នា។

ទី១-សូមប្រិយមិត្តចូលទៅគណនី Blogger របស់ប្រិយមិត្តសិន
ទី២-សូមប្រិយមិត្តចូល ទៅ​ Layout រួចចុច Add a Gadget កន្លែងណាក៏បាន រួចជ្រើសយក HTML/JavaScript (ដូចក្នុងរូប)

ទី៣-សូមប្រិយមិត្តអ្នកអានចូលទៅ គេហទំព័រ SoundCloud.com បន្ទាប់មកវាយបទចម្រៀងណាដែល អ្នកពេញចិត្ត ឬអាចង្កើត គណនីសម្រាប់ Upload បាន។ រូចចុចលើ Button Share រូចយក Embed បន្ទាប់មកយក Automatic Play រួច Copy Code Embed នោះមកដាក់នៅក្នុង HTML/Javascript នោះ ហើយ Save ជាការស្រេច។


អត្ថបទដោយ អាស្វាដែក

EmotionEmotion